ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នគរបាលឃាត់បានយុវតីជើងរន្ទះម្នាក់ដែលព្រួតគ្នាវាយលើយុវតីម្នាក់ទៀតក្នុងផ្ទះសំណាក់ផ្អើលហ្វេសបុកកាលពីប៉ុន្មានថ្ងៃមុន

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលបានព្រួតគ្នាវាយយុវតីម្នាក់នៅក្នុងផ្ទះសំណាក់កាលពីសប្តាហ៍មុន ព្រោះខឹងជនរងគ្រោះចោទថាពួកខ្លួនលួចស្បែកជើង។

ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ ៤នាក់ គឺសម្រេចទៅបានតាមបទបញ្ជារបស់អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។

ជនសង្ស័យទាំង ៤នាក់នោះ បានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅលើយុវតីម្នាក់បណ្តាលឱ្យរងរបួសចុងពេញដងខ្លួន របួសជាំភ្នែកស្តាំ ជាំត្រចៀកឆ្វេង និងចុកពោះខាងឆ្វេង ដែលប្រព្រឹត្តិនៅសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកឯជនសង្ស័យ ៣នាក់ទៀត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ប្រាប់ EAC ថា សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវជាបន្តទៀតដើម្បីយកមកចាត់តាមនីតិវិធីច្បាប់ ដោយពុំមានការលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក