ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Thomas Tuchel ទទួលខុសត្រូវដែលដាក់ឱ្យខ្សែប្រយុទ្ធម្នាក់លេងបានតិចពេករដូវកាលមុន

អង់គ្លេស៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា លោកពិតជាទទួលស្គាល់ និងយល់អំពីការខកខិត្តរបស់កីឡាករ Tammy Abraham ជុំវិញបញ្ហាដែលគេទទួលបាននាទីលេងតិចតួចពេកកាលពីរដូវកាលមុន ដែលលោក Tuchel និយាយថាវាក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់លោកដែរ។ 

មតិរបស់លោក Thomas Tuchel នេះបានលើកឡើង ក្រោយពេលបណ្តាសារព័ត៌មានធំៗ រួមនឹងអ្នកគាំទ្រជាច្រើនបានងាកមកចាប់អារម្មណ៍ពីអនាគតដ៏ស្រពិចស្រពិលរបស់កីឡាករអង់គ្លេសនេះ ជាមួយក្លិប Chelsea ក្នុងក្របខណ្ឌ English Premier League។ ទន្ទឹមនឹងនេះ ក៏មាននូវការចុះផ្សាយពីសារព័ត៌មានកីឡាអង់គ្លេសជាច្រើនអំពីការផ្ទេររបស់កីឡាករ Tammy ទៅកាន់ក្របខណ្ឌអ៊ីតាលី Serie A ជាមួយក្លិប AS Roma ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho។

គួរដឹងដែរថា ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំខាងលើ​ ជាតួអង្គសំខាន់ម្នាក់ក្នុងការរកគ្រាប់បាល់ឱ្យ Chelsea ដែរ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានអ្នកចាត់ការ Thomas Tuchel មើលរំលង ក្រោយលោកចូលមកជំនួសតំណែងរបស់ Frank Lampard កាលពីខែមករា ឆ្នាំ២០២១។ 

ដំណឺងនៃការផ្ទេរ Tammy Abraham ទៅកាន់ AS Roma កាន់តែមានភាគរយខ្ពស់ ស្របពេលដែល Chelsea កំពុងស្ថិតក្នុងដំណើរការចរចានាំយក Romelu Lukaku ពីក្លិប Inter Milan ក្នុងតម្លៃបំបែកកំណត់ត្រា ៩៧,៥លានផោន ខណៈ AS Roma ក៏បានដាក់សំណើរប្រមាណ ៣០លានផោនទៅលើការនាំយក Tammy Abraham ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក