ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងធម្មការណែនាំឱ្យបញ្ឈប់យកព្រះពុទ្ធសាសនាធ្វើអាជីវកម្មនិងបោកប្រាស់ពលរដ្ឋ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យបញ្ឈប់រាល់សកម្មភាពយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មទាំងអស់រួមទាំងការទេសនា បង្រៀនធម៌ ផ្សព្វផ្សាយចាកធម៌វិន័យ សេចក្ដីពិតនៃធម៌ ដែលជាសកម្មភាព (បោកប្រាស់)។ ក្រៅពីនេះក្រសួងក៏បានហាមមិនឱ្យមានការយកត្រៃយ៍ចីវរស្លៀកតាមទំនើងចិត្ត ការយកទង់ ឬពុទ្ធបដិមាទៅទាក់ទាញបោកប្រាស់មហាជន ឬការក្លែងពុទ្ធដី និងយកទៅធ្វើជាបែបកំប្លុកកំប្លែងជាដើម។

ក្នុងសារាចរណែនាំចុះថ្ងៃទី២៥ ខែកញ្ញានេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានលើកឡើងថា ការធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា។

លោកបានបន្ថែមថា សកម្មភាពទាំងនេះបានធ្វើឱ្យមានហិង្សា អាកប្បកិរិយាមិនសមរម្យ ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ កើតឡើង។

លោករដ្ឋមន្ត្រីបានណែនាំថាចាប់ពីថ្ងៃនេះដើម្បីបណ្ដុះនូវស្មារតីសីលធម៌ គុណធម៌ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាឡើងវិញ ត្រូវហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកតាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានរបស់សាសនា។ ហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មដែលសកម្មភាពមានលក្ខណៈបោកប្រាស់ ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុសក្ការៈនៃសាសនាទៅធ្វើការទាក់ទាញបំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈសង្គម។ ហាមយកពុទ្ធដីការទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉េប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និងហាមយកព្រះពុទ្ធ ឬរូបសញ្ញាសម្គាល់ព្រះពុទ្ធសាសនាទៅដាក់ ឬតម្កល់នៅកន្លែងមិនគប្បីដើម្បីស្វែងរកជាប្រយោជន៍ ឬទាក់ទាញ ដូចជាហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក