ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលើកទឹកចិត្តអ្នកដែលទទួលសេវាបន្សាបគ្រឿងញៀនឱ្យបំភ្លេចរឿងចាស់ខិតខំកសាងអនាគតឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនាកិច្ច សំណេះសំណាល និងពិនិត្យវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍។

ក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះដែលទទួលសេវាបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលខាងលើ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀននៅកែវផុសឱ្យប្រឹងប្រែងហាត់កីឡា ហាត់ពត់ ឡុតដំខ្លួនឱ្យមានភាពអត់ធ្មត់ និងជឿជាក់ថាសង្គមមិនមានការរើសអើងដល់អ្នកដែលរងគ្រោះ ឬធ្លាប់ប្រើប្រាស់គ្រឿងញៀននោះឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ជា សុមេធី បានបង្ហាញនូវក្តីសង្ឃឹមថា ជនរងគ្រោះដែលកំពុងទទួលសេវាបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជាតិកែវផុសនេះ នឹងឆាប់ជាសះស្បើយឆាប់បានជួបជុំគ្រួសារ និងផ្តាំផ្ញើរឱ្យបំភ្លេចរឿងចាស់ចោល ខិតខំកសាងអនាគតឱ្យក្លាយជាទំពាំងស្នងឬស្សី ក្លាយទៅជាមនុស្សល្អជាធនធានរបស់ប្រទេសជាតិ។ លោកក៏បាននាំយកការសួរសុខទុក្ខដល់អ្នករងគ្រោះ និងមន្រ្តីអនុវត្តការងារនៅមជ្ឈមណ្ឌលជាតិកែវផុស ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចទទួលជនរងគ្រោះបានសរុបចំនួន ២ ០០០នាក់។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្ដុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ។

ទន្ទឹមនេះ មជ្ឈមណ្ឌលជាតិកែវផុសនេះ មានភារកិច្ច ទទួលយកអ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទដោយស្ម័គ្រចិត្ត ឬក្រុមគ្រួសារ អាជ្ញាធរមាន សមត្ថកិច្ច អង្គការបញ្ជូនមក និងអ្នកដែលត្រូវបានបង្គាប់ឱ្យចូលខ្លួនព្យាបាលដោយស្ថាប័ន អយ្យការ ឬស្ថាប័នតុលាការ។ ផ្តល់សេវាបន្សាប ព្យាបាល ទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់អ្នកញៀនគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីឱ្យជនរងគ្រោះ ជាសះស្បើយតាមក្បួនវេជ្ជសាស្ត្រ ស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ផ្តល់សេវាស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់អ្នកញៀនគ្រឿងញៀនឱ្យមាន ប្រក្រតីភាព និងទទួលបានចំណេះជំនាញ មុននឹងធ្វើសមាហរណកម្មទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ អនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់ជូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក