ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជបណ្ឌិត្យសភាកម្ពុជាគ្រោងបើក «ធនាគារគោ» សម្រាប់ចែកដល់កសិករ

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងឱ្យដឹងនៅក្នុងពិធីដាក់ឱ្យសម្ពោធជាផ្លូវការនូវ «វចនានុក្រមខ្មែរ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា រាជបណ្ឌិត្យសភាមានគម្រោងផលិតទឹកដោះគោជូរ ប័រ និងឈីស ហើយប្រសិនគម្រោងនេះដំណើរការបានជោគជ័យ នឹងបន្តបើកជាធនាគារគោ (គោចិញ្ចឹមយកទឹកដោះ) ដើម្បីចែកដល់កសិករ។

លោកបណ្ឌិត សុខ ទូច បានបន្តថា រាជបណ្ឌិត្យសភានឹងប្រមូលទិញទឹកដោះគោពីពលរដ្ឋដើម្បីយកមកច្នៃ ដើម្បីកាត់បន្ថយនៃការនាំចូលផលិតផលទឹកដោះគោមកកម្ពុជា។ លោកបានបញ្ជាក់ថាជាជំហានទី១ រាជបណ្ឌិត្យសភាកម្ពុជា សាកល្បងចិញ្ចឹមនៅស្រុកឆែប ខេត្តព្រះវិហារ ដែលប្រជាជនធ្លាប់តែប្រកបរបរចិញ្ចឹមជីវិតដោយការកាប់ព្រៃឈើ និងបាញ់សត្វ។

លោកសង្ឃឹមថា តាមរយៈគម្រោងនេះ ប្រជាកសិករនឹងងាកពីការកាប់ព្រៃឈើ និងបរបាញ់សត្វ មកជាបម្រើការនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាវិញដូចជាការដាំស្មៅ ដាំដើមឈើ។

លោកថ្លែងដូច្នេះថា៖ «ប្រសិនជាជោគជ័យ រាជបណ្ឌិត្យសភានឹងបើកធនាគារគោដើម្បីចែកដល់កសិករចិញ្ចឹម ហើយរាជបណ្ឌិត្យសភាកម្ពុជាប្រមូលទិញទឹកដោះគោពីប្រជាជនមកច្នៃដើម្បីកាត់បន្ថយនៃការនាំចូលផលិតផលចេញពីទឹកដោះគោកចូលមកកម្ពុជា»។

លោក សុខ ទូច បានរំលឹកកន្លងមកដោយមានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន រាជបណ្ឌិត្យសភាបានសិក្សាពីការចិញ្ចឹមគោយកទឹកដោះនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលជាគម្រោងសាកល្បង ដោយបាននាំគោចិញ្ចឹមយកទឹកដោះចំនួន ១០០ក្បាលដែលជាពូជមកពីប្រទេសដែនណាម៉ាក។

លោកបន្ថែមថា ទន្ទឹមនេះរាជបណ្ឌិត្យសភាក៏បានសហការជាមួយសហគមន៍វ៉ាំងណាំយិនប្រទេសថៃក្នុងការ ជួយលើផ្នែកបច្ចេកទេស ហើយយើងក៏បានការអភិរក្សសត្វក្របី ការចិញ្ចឹម ពពែ ចៀមជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក