ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វចនានុក្រមខ្មែរ»

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល(App) ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត។

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហ៊ាន សុខុម បានបញ្ជាក់ឱ្យដឹងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រើរយៈពេល៥ឆ្នាំក្នុងការរៀបរៀងជាវចនានុក្រមខ្មែរដោយសមាសភាពគណៈកម្មការចំនួន៦៥ អង្គ/នាក់ ដែលជាបញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច ជាដើម។

បើតាមលោក ហ៊ាន សុខុម ក្នុងវចនានុក្រមខ្មែរនេះមានពាក្យចំនួនសរុប ៤ ៤៦៩៧ ក្នុងនោះដាក់ជាមេពាក្យមានចំនួន ៣១ ០៧៣ពាក្យ ហើយនេះជាការបោះពុម្ពជាលើកទី៥ហើយ គិតចាប់ពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ២០២២ ខណៈក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត មានពាក្យចំនួនជាង១៨០០០ពាក្យ។

លោកគូសបញ្ជាក់ថា ពាក្យក្នុងវចនានុក្រមខ្មែរដែលបោះពុម្ពដោយរាជបណ្ឌិត្យសភានេះ គឺដាក់បញ្ចូលទាំងពាក្យប្រើប្រាស់ក្នុងវិស័យច្បាប់ វិស័យរដ្ឋបាល វិស័យវិទ្យាសាស្ត្រ និងពាក្យដែលពលរដ្ឋនិយមប្រើប្រាស់ក៏បានដាក់បញ្ចូលក្នងវចនានុក្រមនោះផងដែរ។

លោកថ្លែងថា៖ «ការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ ត្រូវធ្វើជាបន្តបន្ទាប់គ្មានទីបញ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរផង និងដើម្បីស្របតាមស្ថានភាពនៃការរីកចម្រើនរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ក្នុងបរិបទសាកលភាវូបនីយកម្មនេះផងដែរ»។

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានអះអាងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងបន្តបេសកកម្មរបស់ខ្លួនដោយពន្លឿនការអនុម័តពាក្យឱ្យទាន់ការ វិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ព្រមទាំងបន្តធ្វើឌីជីថលនីយកម្មភាសាខ្មែរឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងឱ្យដឹងថា វចនានុក្រមខ្មែរបោះពុម្ពជាសៀវភៅ និងជា App នេះនឹងផ្តល់ភាពងាយស្រួលដល់សាធារណជនប្រើប្រាស់ភាសាជាតិខ្មែរប្រកបដោយភាពត្រឹមត្រូវ ។

បើតាមលោក សុខ ទូច ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពិនិត្យអនុម័តពាក្យរួចរាល់មានចំនួន ២ ៤៨៥ពាក្យ និងនៅសល់ចំនួន ១៤ ៣១៣ពាក្យទៀត និងកំពុងបន្តពិនិត្យអនុម័ត។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យសម្រេចពាក្យដែលស្នើពីស្ថាប័ននានាមានចំនួន ៩២ពាក្យ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានកោតសរសើរដល់រាជបណ្ឌិត្យសភា និងអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលបានខិតខំរៀបចំវចនានុក្រមខ្មែរនេះប្រកបដោយជោគជ័យ បើទោះបីជារយៈពេល ៥ឆ្នាំកន្លងទៅនេះប្រឈមបញ្ហាមួយចំនួនក្តី។

លោក វង្សី វិស្សុត បានលើកឡើងថា វចនានុក្រមខ្មែរនេះគឺរៀបចំឡើងសម្រាប់ជំរុញឱ្យមានការប្រើប្រាស់ភាសាខ្មែរឱ្យមានការឯកភាពគ្នា និងជាប្រភពសម្រាប់ទ្រទ្រង់ដ៏ចាំបាច់ក្នុងការអប់រំ ការសិក្សា ការស្រាវជ្រាវ ការងាររដ្ឋបាល ទំនាក់ទំនងក្នុងគ្រប់ស្ថាប័នទាំងក្នុងវិស័យរដ្ឋ និងឯកជន ឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

លោកថ្លែងថា៖ «ការរៀបចំវចនានុក្រមជាទម្រង់ឌីជីថលនេះដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទ និងកុំព្យូទ័រ ជាមធ្យោបាយងាយស្រួលសម្រាប់សាធារណជនក្នុងការស្វែងរកពាក្យពេចន៍ និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ ដែលអាចប្រើប្រាស់បាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស»។

លោក វង្សី វិស្សុត បានជំរុញឱ្យគ្រឹះស្ថានសិក្សា ក្រសួង ស្ថាប័នផ្សេងៗ និងសាធារណជនចូលរួមប្រើប្រាស់វចនានុក្រមខ្មែរដែលទើបតែបោះពុម្ពថ្មីនេះដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរប្រកបដោយភាពត្រឹមត្រូវ និងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ភាសាខ្មែរឱ្យកាន់តែរីកចម្រើនបន្តទៅទៀត។

ជាមួយគ្នានេះលោកលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមផ្តល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងហិប្បទាន និងហិរញ្ញវត្ថុ ក្នុងការបន្តការអភិវឌ្ឍវចនានុក្រមខ្មែរ ជាពិសេសការគាំទ្រការធ្វើទំនើបកម្មឌីជីថល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក