ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បដាផ្សព្វផ្សាយវត្តមានសម្តេចធិបតីលើផ្ទាំងប៉ាណូនៅតំបន់ Time Square ពុំមែនជាការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី បញ្ជាក់ថានៅលើបដាផ្សព្វផ្សាយវត្តមានសម្តេចធិបតីលើផ្ទាំងប៉ាណូនៅតំបន់ Time Square ពុំមែនជាការចាត់តាំងឱ្យរៀបចំ និងចំណាយថវិកាដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្ររបស់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដាចំពោះសម្ដេចធិបតី ។

សេចក្តីបំភ្លឺព័ត៌មានរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឱ្យដឹងថា នៅក្នុងអំឡុងពេល សម្តេចធិបតី អញ្ជើញចូលរួមក្នុង "កិច្ចពិភាក្សា ទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣” មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយតាមបដាគាំទ្រសម្ដេចធិបតី នៅតំបន់ Time Square ថា ជាការរៀបចំ និងការចំណាយថវិកាខ្នះខ្នាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈបដាខាងលើ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីធ្វើការបញ្ជាក់ជូនសាធារណជនថា ការរៀបចំបដាផ្សព្វផ្សាយខាងលើពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។

អ្នកនាំពាក្យគូសបញ្ជាក់ថា ចំពោះការរៀបចំបដាផ្សព្វផ្សាយខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដាចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក