ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិក ផ្តល់ជំនួយមនុស្សធម៌ជាង ៥០លានដុល្លារអាមេរិកដល់មីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា់៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលនឹងផ្តល់ជំនួយប្រមាណ ៥០លានដុល្លារទៅដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃជំនួយមនុស្សធម៌ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ និងប្រយុទ្ធនឹងស្ថានភាពកូវីដ-១៩ ដ៏អាក្រក់បំផុតមួយនៅមីយ៉ាន់ម៉ា ស្របពេលបច្ចុប្បន្នរដ្ឋាភិបាលដែលដឹកនាំដោយមេដឹកនាំយោធា លោក មីន អ៊ុងឡាំង ក៏បានស្នើជំនួយដើម្បីប្រយុទ្ធនឹងស្ថានភាពរាតត្បាតដ៏គួរឱ្យព្រួយបារម្ភនេះដូចគ្នា។

ក្រៅពីជំនួយជាង ៥០លានដុល្លារទៅកាន់មីយ៉ាន់ម៉ា សហរដ្ឋអាមេរិកក៏សម្រេចផ្តល់ជំនួយប្រមាណ ៥លានដុល្លារអាមេរិកដូចគ្នាទៅកាន់ប្រទេសថៃ ក៏ដូចជាជំនួយប្រមាណ ៤លានដុល្លារអាមេរិកមកកាន់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងស្រដៀងគ្នា ពោលគឺការចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

ក្រៅពីជំនួយដែលផ្តោតទៅលើកូវីដ-១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានចាត់ចែងជំនួយនេះមួយផ្នែកសម្រាប់ការជួយដល់ជនភៀសខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទទួលរងការធ្វើទុកបុកម្នេញពីរដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី តាំងពីថ្ងៃទី០១ ខែកុម្ភៈកន្លងមក។

គួររំឮកថា ក្រោយពីរដ្ឋប្រហារដណ្តើមអំណាចពីក្រុមយោធានៅមីយ៉ាន់ម៉ា នៅពេលនេះសេដ្ឋកិច្ចមីយ៉ាន់ម៉ាកំពុងដាំក្បាលចុះ ហើយប្រព័ន្ធសុខាភិបាលក៏កំពុងដួលរលំផងដែរ ក្រោយពីការរាតត្បាតទ្រង់ទ្រាយធំក្នុងប្រទេស។ បើតាមទិន្នន័យដែលសារព័ត៌មានលំដាប់ពិភពលោក Reuter បានចុះផ្សាយ មីយ៉ាន់ម៉ា មានតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដល់ក្បែរ ៤ពាន់ករណីប្រចាំថ្ងៃ និងមានតួលេខអ្នកឆ្លងប្រហែល ៣៣ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួនជាង ១២,០០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងដំបូងនូវវីរុសកូវីដ-១៩៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក