ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលកម្ពុជាគ្មានពេលសម្រាកនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលអាណត្តិទី៧ មិនមានពេលសម្រាកមុននឹងចាប់ផ្ដើមការងាររបស់ខ្លួននោះទេ ដោយថាការងារត្រូវបានចាប់ផ្ដើមភ្លាមបន្ទាប់ពីសភាទទួលយល់ព្រមលើគណៈរដ្ឋមន្ត្រីរួចកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា និងអាមេរិក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ធម្មតារដ្ឋាភិបាលគេមួយៗគេមាន Honey Moon pried ៣ ខែ។ រាត្រីទឹកឃ្មុំសម្រាក៣ខែចុះព្រោះហត់ហើយពេលឃោសនា។ អត់ទេ! គ្រាន់តែសភាអនុម័តថ្ងៃ២២ ខ្ញុំត្រូវអានគោលនយោបាយភ្លាម ២ថ្ងៃក្រោយត្រូវដាក់ចេញនូវគោលនយោបាយ វិធាន៦ចំណុចឆ្នាំ២០២៣ដែលត្រូវចេញ»។

គួរឱ្យដឹងផងដែរថាគោលនយោបាយទាំង៦ចំនុចនោះរួមមាន ១.ការពង្រីកសេវាថែទាំសុខភាពពលរដ្ឋគ្រប់ៗគ្នា ២.យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ៣. ការផ្ដល់កម្មវិធីជាតិជំនួយសង្គមដល់ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ទី៤. អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។ ទី៥. ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) និងទី៦. រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក