ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ ជិះយន្តហោះ២០ម៉ោងតែមិនឱ្យខាតប្រយោជន៍របស់ប្រជាជនទេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារាល់ដំណើរទស្សនកិច្ចរបស់សម្ដេចទៅក្រៅប្រទេសគឺមានគោលដៅចំនួន៣ គឺ ការទូត នយោបាយ និងសេដ្ឋកិច្ច។ សម្ដេចថាសម្ដេចនឹងមិនគ្រាន់តែពាក់អាវធំដើរធ្វើឱ្យខូចប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេ។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅកាណាដា និងអាមេរិក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើដំណើររបស់សម្ដេចទៅក្រៅប្រទេសគឺដើម្បីបង្កើតទំនាក់ទំនងជាអន្តរជាតិ បង្ហាញថាកម្ពុជាជាប្រទេសឯករាជ្យអធិបតេយ្យ បញ្ជាក់ពីជំហររបស់កម្ពុជា និងគោលដៅសំខាន់បំផុតនោះគឺទាក់ទាញអ្នកវិនិយោគបង្កើតទីផ្សារជូនដល់ប្រជាពលរដ្ឋ។

សម្ដេចថា៖ «ដើរទាក់ម៉ូយនេះគឺមិនមែនសម្រាប់ខ្ញុំទេ! គឺដើរទាក់ម៉ូយសម្រាប់ប្រជាពលរដ្ឋហើយនេះជាកាតតាព្វកិច្ចរបស់រាជរដ្ឋាភិបាលតាំងពីសម្ដេចតេជោក៏ដូចគ្នាឥឡូវនេះក៏ដូចគ្នាគឺត្រូវធ្វើមិចដើរមែនចំណាយពេលជិះកប៉ាល់ហោះ២០ម៉ោងមែនប៉ុន្ដែមិនឱ្យខាតប្រយោជន៍ជាតិនិងប្រជាជនទេ»។

កាលពីថ្ងៃទី២២ សម្ដេចធិបតីក៏បានចូលរួមវិស័យឯកជនអាមេរិកនិងកម្ពុជាដើម្បីដោយសង្ឃឹមថានឹងអាចភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកបន្ថែមទៀតផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក