ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម

ចិន៖ ពួកគេបានដណ្តើមយកបេះដូងរបស់អ្នកគាំទ្រក្នុងបណ្តាញសង្គមយ៉ាងភ្ញាក់ផ្អើលក្នុងរយៈពេល៥ខែចុងក្រោយ ហើយឥឡូវនេះការធ្វើដំណើរដ៏អស្ចារ្យរបស់ពួកគេបានបញ្ចប់ហើយ។ ហ្វូងដំរីព្រៃចំនួន ១៤ក្បាលបានធ្វើដំណើរវិលត្រឡប់ទៅរកជម្រកការពាររបស់ពួកគេវិញនៅខេត្តយូណានភាគនិរតីប្រទេសចិន។ វីដេអូដែល EAC News បានបង្ហាញអំពីសត្វដំរីឆ្លងកាត់ស្ពានប្រកបដោយសុវត្ថិភាព ឆ្លងកាត់ទន្លេយ័នឆ្ពោះទៅខាងត្បូងឆ្ពោះទៅតំបន់អភិរក្សធម្មជាតិរបស់ពួកគេ។

គណៈកម្មាធិការសង្គ្រោះគ្រាអាសន្នមួយត្រូវបានរៀបចំគ្រឿងបំភ្លឺអគ្គិសនី ដាក់ពោតធ្វើជានុយនិងសាងសង់ផ្លូវសិប្បនិម្មិតដើម្បីឱ្យដំរីដើរតាមផ្លូវត្រូវត្រឡប់ទៅឧទ្យានកាលដើមរបស់ពួកគេវិញ។ ពួកគេបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលជាខ្មាំងចាប់តាំងពីហ្វូងដំរីទាំងនោះបានចាកចេញពីឧទ្យានកាលពីខែមេសា ហើយដែលបានធ្វើដំណើរចម្ងាយជាង ១៣០០ គីឡូម៉ែត្រ។

ហ្វូងដំរីទាំងនោះកំពុងនាំពួកគ្នាឆ្លងកាត់ទីក្រុងយូស៊ីនិងហុងហេមុន នឹងទៅដល់ជាយក្រុងនៃខេត្តគុនមីងក្នុងខែមិថុនា។ គ្មានការសង្ស័យទេដែលថាពួកគេនឹងនៅតែមានអ្នកគាំទ្រជាច្រើនដែលចាំមើលវិលត្រឡប់របស់ហ្វូងដំរីទាំងនោះមកជម្រកជីវិតពួកគេវិញដែលមានសុវត្ថិភាពនិងការការពារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក