ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរណ៍ជាច្រើនចូលរួមទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នារដូវវស្សាឆ្នាំ២០២៣

សៀមរាប៖ ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់ បានចូលរួមទស្សនា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត (សមរាត្រី) នារដូវវស្សាឆ្នាំ២០២៣។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចុះទៅសង្កេតការណ៍ដោយផ្ទាល់បានឲ្យដឹងថា ទាំងព្រឹកថ្ងៃទី២១ និងទាំងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសជាច្រើននាក់បានមកទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលរបស់ប្រាសាទអង្គរវត្ត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី មន្ត្រីរូបនេះ មិនអាចបញ្ជាក់បានអំពីចំនួនអ្នកចូលរួមបានទេ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

ចំពោះឆ្នាំ២០២៣ នេះ ថ្ងៃរះលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី នារដូវស្សានេះ ត្រូវចំថ្ងៃទី២២ ខែកញ្ញា ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោកបន្តឱ្យដឹងថា ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ។

គួរឱ្យយដឹងដែរថា នេះជារឿងអច្ឆិរយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច។

សម្រាប់ព្រឹត្តិការណ៍សមរាត្រីរដូវវស្សានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្ងៃរះមិនល្អទេដោយសារអាកាសធាតុមិនល្អ ដោយមានភ្លៀងរលឹមផងដែរ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរដែលទៅទស្សនាគឺមានច្រើនកុះករ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក