ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌ពិនិត្យលិខិតបទដ្ឋានដើម្បីគាំទ្រដល់ការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាលោក កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះជាលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២៖ (ទី១)-ការពិនិត្យលើសេចក្តីព្រាងលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១២, សិស្សក្រឡាបញ្ជីជំនាន់ទី៩, សិស្សអាជ្ញាសាលាជំនាន់ទី៣, និង សិស្សសារការីជំនាន់ទី៤ និង (ទី២)-ការពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ការលើកទិសដៅការងារបន្ត និងផែនការសកម្មភាពរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក