ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមិទ្ធផលនៃវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងសម័យក្រោយជំងឺកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

ញ៉ូវយ៉ក៖ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើងសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»

នៅក្នុងសុន្ទរកថានោះលោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រ៉ងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជានៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរនូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១.១៣៦ និងមន្ទីរពេទ្យចំនួន ១២២។

លោកបានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងការបង្ការនិងគ្រប់គ្រងជំងឺ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍។ កម្ពុជាកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺដើម្បីស្វែងរកនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាពជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩ ដោយបានគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក