ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានិងឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់

ភ្នំពេញ៖ រដ្ឋមន្ត្រីការងារលោក ហេង សួរ និងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) បានព្រមព្រៀមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរ។

ក្នុងខ្លឹមសារសំខាន់ ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិត១ដល់យុវជនមកពីគ្រួសារក្រ១ ក្រ២(គ្រួសារដែលអាជ្ញាធរចេញបណ្ណក្រីក្រ) និងគ្រួសារងាយរងហានិភ័យតាមកម្មវិធីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ។

ភ្លាមៗលោកស្រីឯកអគ្គរដ្ឋទូត បានឆ្លើយតបដោយគាំទ្រដល់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋកម្ពុជាលើវិស័យបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែម ខណៈដែលឥណ្ឌាក៏ជាប្រទេសដែលមានវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យារីកចម្រើន។

បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពលើកិច្ចសហការគាំទ្រការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និង ម្ហូបអាហារតាមតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌាដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសយក្សដ៏ធំនៅអាស៊ីមួយនេះ ឱ្យមកកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបន្ថែមពីលើទំនាក់ទំនងវប្បធម៌ និងសាសនារវាងប្រទេសទាំងពីរ។

កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងម្ហូបអាហារនេះ គឺជាគន្លឹះមិនអាចខ្វះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា ខណៈដែលអាហារដ្ឋាននៅកម្ពុជាមានតិចតួចនៅឡើយ។ ការបញ្ជាក់ពីការឯកភាពលើកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរនាពេលនេះ គឺធ្វើឡើងក្នុងខណៈដែលកម្ពុជា និងឥណ្ឌានឹងមានការហោះហើរត្រង់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ តាមរយៈនៃការហោះហើរត្រង់រវាងប្រទេសដែលមានទំនាក់ទំនងវប្បធម៌ប្រពៃណី និងសាសនានេះ នឹងជួយជំរុញបន្ថែមទៀតលើវិស័យទេសចរដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចទៅវិញទៅមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក