ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្នាំ ២០២០ Tik Tok វ៉ាដាច់ Facebook

ពិភពលោក៖ បណ្តាញសង្គម និងជាកម្មវិធីកម្សាន្តយក្សរបស់ចិន Tik Tok បានក្លាយទៅជាកម្មវិធីដែលមានអ្នកទាញយក (Download) ច្រើនជាងគេបំផុតកាលពីឆ្នាំ២០២០កន្លងទៅ ដែលបានវ៉ាដាច់ក្រុមហ៊ុន Facebook រួមទាំងកម្មវិធីផ្ញើសារ Messengers ផងដែរ។

Tik Tok បានក្លាយជាកម្មវិធីដែលទាញបានប្រជាប្រិយភាពខ្លាំងបំផុតរបស់ពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង បើទោះបីជាក្រុមហ៊ុនកម្មវិធីកម្សាន្តយក្សរបស់ចិននេះ ធ្លាប់ទទួលបានបំរាមក្រោមរដ្ឋបាលរបស់លោក Donald Trump ដែលទាមទារឱ្យបិទមិនមានការ Download បានក្នុងទឹកដីអាមេរិក ឬនៅអាចប្រើប្រាស់បានធម្មតា ប្រសិនបើ Tik Tok យល់ព្រមលក់ឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលមានមូលដ្ឋាននៅអាមេរិកណាមួយ។ 

Tik Tok គឺជាកម្មវិធិកម្សាន្តដែលបង្កើតឡើងដោយក្រុមហ៊ុន ByteDance របស់ចិន ដែលបច្ចុប្បន្ននេះគេជឿជាក់ថាមានអ្នកប្រើប្រាស់កម្មវិធីនេះយ៉ាងហោចណាស់ ១ពាន់លាននាក់ជុំវិញពិភពលោក ដោយនៅអាមេរិកគេជឿថាមានអ្នកប្រើប្រាស់កម្មវិធីនេះច្រើនជាង ១០០លាននាក់ ដែលជាកម្មវិធីពេញនិយមបំផុតសម្រាប់យុវវ័យដែលប្រើប្រាស់ Smartphone សម័យនេះ។

Tik Tok កាលពីឆ្នាំ ២០១៩ គឺជាកម្មវិធីដែលមានអ្នកទាញយក (Download) ច្រើនបំផុតលំដាប់ទី៤ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ Tik Tok ត្រូវបានគេជឿថា កំពុងឈានឡើងផុតកម្រិតប្រជាប្រិយភាពរបស់ Facebook និងក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Messenger និង Whatsapp របស់អាមេរិកទៀតផង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក