ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី ចាយ បូរិន៖ តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានថ្លែងថា តួនាទីអាចារ្យគឺត្រូវការបណ្ដុះបណ្ដាលច្បាស់លាស់ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់របស់កម្ពុជាបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាយ បូរិន បានថ្លែងថាតួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនាតាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ព្រមទាំងមានគុណធម៌និងសីលធម៌ខ្ពស់។

លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ ថា ក្រសួងធម៌ការនិងសាសនា និងព្យាយាមបង្កើតនៅវគ្គសិក្សាខ្លីៗបន្ថែម ដើម្បីបំពេញបន្ថែមនៅការយល់ដឹងឲ្យសមស្របតាមប្រពៃណីខ្មែរដល់ ព្រះសង្ឃ អាចារ្យ អាចារ្យនី សីលវ័ន សីលវត្តី សម្រាប់ជាទុនបន្ថែមនៃចំណេះដឹងផ្នែកព្រះពុទ្ធសាសនា។

អគ្គនាយកនៃនាយកដ្ឋានកិច្ចការលោក ស៊ិន សុវណ្ណនិ បានឱ្យដឹងថាតាមរយៈវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ បានបញ្ជ្រាបបន្ថែមលើការយល់ដឹងនិងលើកតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ, ការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសម្បត្តិវត្តឲ្យមានតម្លាភាពនិងត្រឹមត្រូវតាមផ្លូវព្រះធម៌, ការគ្រប់គ្រងដឹកនាំធនធានមនុស្សក្នុងវត្ត, បញ្ជ្រាបអំពីការកកើតលើព្រះពុទ្ធរូបទម្រង់ពុទ្ធបដិមា របៀបធ្វើពិធីពុទ្ធាភិសេក ប្រៀបធៀបពុទ្ធាភិសេក និងសាមញ្ញភិសេក, ពាក្យថាអាចារ្យនិងស្គាល់ពីអាចារ្យដែលមានមេលទ្ធិធំៗ ក្នុងសម័យបុរាណនិងស្ថានភាពអាចារ្យក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន, ប្រវត្តិគម្ពីរព្រះត្រៃបិដក់នៅប្រទេសកម្ពុជា ដំណើរនៃប្រវត្តិសាស្ត្រព្រះពុទ្ធសាសនានៅកម្ពុជាតាំងពីសតវត្សទី ៣មក ដែលជាការបើកទំព័រប្រវត្តិសាស្ត្រជាតិថ្មីមួយទៅកាន់សកលលោកនិងការវិវត្តនៃគម្ពីរព្រះត្រៃបិដក ពីរចារលើស្លឹករឹតមកសរសេរលើក្រដាសរួចបោះពុម្ពចេញផ្សាយជាសៀវភៅចំនួន ១១០ភាគ ទុកជារតនៈសម្បត្តិជាតិខ្មែរ, បញ្ជ្រាបការយល់ដឹងអំពីភាពស្របច្បាប់នៃ អាពាហ៍ពិពាហ៍ខ្មែររួមចំណែកជំរុញឲ្យមានការរស់នៅជានីតិសង្វាសរវាងប្ដីប្រពន្ធ លុបបំបាត់ការរួមរស់ជាអនីតិសង្វាស, ភាពខុសគ្នារវាងទម្រង់អាពាហ៍ពិពាហ៍ពីបុរាណនិងបច្ចុប្បន្ន , វិជ្ជាហោរាសាស្ត្រ, របៀបទុកដាក់សពបញ្ចុះសពបូជាសព, កំណើតនៃសីលធម៌ប្រភេទនៃសីលធម៌ភាពថ្លៃថ្នូររបស់អាចារ្យ តួនាទីភារកិច្ចរបស់អាចារ្យក្នុងពិធីកម្មនានា គុណសម្បត្តិនិងគុណវិបត្តិរបស់អាចារ្យ។

នៅក្នុងឱកាសនេះលោករដ្ឋមន្ត្រី ចាយ បូរិន មានប្រសាសន៍ថា តាមរយៈវគ្គសិក្សាដ៏មានតម្លៃនេះថ្វីត្បតិតែខ្លី តែអាចចាត់ទុកថាជាការបំពេញបន្ថែមលើតួនាទី អាចារ្យ អាចារ្យនី ក្រមសីលធម៌ គុណធម៌ លក្ខណសម្បត្តិគ្រប់គ្រាន់ ប្រកបដោយពុទ្ធិ ពិសេសដោះស្រាយលើវិវាទក្នុងទីអារាម និងឲ្យជ្រាបកាន់តែច្បាស់លើជំនាញចំគោលដៅច្បាស់លាស់។

សូមជម្រាបជូនថា ក្នុងវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម២០៧អង្គ/នាក់ចូលរួម ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់ ក្រោមការចង្អុលបង្ហាញពីសំណាក់គ្រូឧទ្ទេសចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជា ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក