ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា-កាណាដា ពន្លឿនការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា និងតំណាងទូតកាណាដានៅភ្នំពេញកំពុងពន្លឿនការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរបន្ទាប់ពីបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកាលពីកន្លងទៅ។

ការលើកឡើងនេះគឺក្នុងពេលដែលរដ្ឋលេខាធិការនៃក្រសួងការបរទេសលោក ជុំ សន្ទរី បានទទួលការជួបសម្តែងការគួរសមពីលោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងកាណាដា និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

លោករដ្ឋលេខាធិការ បានរំលឹកពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីជំនួយរបស់ប្រទេសកាណាដាក្នុងការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមបានបន្តការអំពាវនាវរបស់កម្ពុជាឱ្យមានការរួមចំណែករបស់កាណាដាក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅ "កម្ពុជាគ្មានមីនឆ្នាំ ២០២៥" ។

ភាគីទាំងពីរ មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាទីកន្លែងមួយដ៏ល្អក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន ដោយវាយតម្លៃពីការចូលរួមដ៏សកម្មរបស់កាណាដា ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការអបអរសាទរចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២៣នេះ។ លោក ដេវីដ វីប្យូសស្គី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជាក្នុងដំណើរការនេះ។ លោករដ្ឋលេខាធិការ និងលោកភារធារី ក៏បានសម្តែងក្តីសោមនស្សចំពោះវឌ្ឍនភាពនៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក