ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជាជោគជ័យក្នុងការធ្វើឱ្យកាកបាទក្រហមអាស៊ីអាគ្នេយ៍មានទំនាក់ទំនងជាមួយអាស៊ាន

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ សម្ដេចព្រះបរមនាថនរោត្តម សីហនុ ជាប្រធានកិត្តយស បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រដល់សមាគមជាតិកាកបាទក្រហមអាស៊ីអាគ្នេយ៍ដោយបានបង្កើតឱ្យមានទំនាក់ទំនងជាលើកដំបូងរវាងសមាគមន៍ជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហមតំបន់អាស៊ីអាគ្នេយ៍មានទំនាក់ទំនងជាមួយគ្នាដែលអាចឈានទៅរកកិច្ចសហប្រតិបត្តិការផងដែរ។

ភាពជោគជ័យនេះគឺក្នុងពេលដែលកាកបាទក្រហមកម្ពុជាបានដឹកនាំកិច្ចប្រជុំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមលើកទី២០ ក្នុងឆ្នាំ២០២៣នេះ ដោយបានអញ្ជើញអគ្គលេខាធិការអាស៊ានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំនៅឆ្នាំនេះគឺបាននាំមកនូវការផ្ដើមទំនាក់ទំនងគ្នារវាងសហព័ន្ធកាកបាទក្រហមអន្តរជាតិ និងអាស៊ាន តាមរយៈភាពជោគជ័យរបស់កម្ពុជាដែលអាចអញ្ជើញអគ្គលេខាធិការអាស៊ានមកចូលរួមបាន។

លោកស្រីថា៖ «ការដែលមានវត្តមានរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ានលើកនេះគឺជាជោគជ័យមួយដែលយើងអាចអញ្ជើញលោកមកបានបើទោះបីលោកមានការមមាញឹកក៏ដោយ ហើយអាចមកអង្គុយជជែកជាមួយគ្នាជាមួយនឹងសមាគមជាតិ។ អញ្ចឺងបានន័យថារវាងសមាជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហមគឺមានការយល់គ្នានិងបានវាតម្លៃលើសារៈសំខាន់ថាយើងធ្វើការរួមគ្នា»។

គួរឱ្យដឹងផងដែរថាកិច្ចប្រជុំមេដឹកនាំសមាគមជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហមលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមទាំង១១ប្រទេសនៅក្នុងតំបន់ រួមទាំង IFRC និង ICRC និងអគ្គលេខាធិការអាស៊ានមកចូលរួមផងដែរ។

ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន ថ្លែងអំណរគុណចំពោះសមាជិកកាកបាទក្រហមទាំងដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានអរគុណចំពោះអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងសហការី ដែលបានចូលរួមផ្តល់គុណតម្លៃបន្ថែមទៀតទៅលើកិច្ចខិតខំរបស់ចលនាមនុស្សធម៌នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក