ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Real Madrid ចាប់ផ្តើមធម៌ក្តៅប្តឹងលោក Javier Tebas ប្រធាន La Liga

អេស្ប៉ាញ៖ តាមរយៈសេចក្តីថ្លែងការណ៍មួយជាផ្លូវការរបស់ក្លិបយក្ស Real Madrid នៅថ្ងៃអង្គារម្សិលមិញនេះបានបញ្ជាក់ថា  ក្លិប Real Madrid ក្រោមការដឹកនាំរបស់លោក Florentino Perez បាននឹងកំពុងរៀបចំដំណើរការបណ្តឹងចំនួន ២ ទាំងបណ្តឹងផ្នែករដ្ឋប្បវេណី និងបណ្តឹងផ្នែកព្រហ្មទណ្ឌ ទៅប្រធាន La Liga លោក Javier Tebas និងលោក Javier de Jaime Guijarro នាយកក្រុមហ៊ុន CVC Capital Partners ជុំវិញបញ្ហាកិច្ចព្រមព្រៀងគម្រោងវិនិយោគក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ២,៧ពាន់លានអឺរ៉ូ (ប្រមាណ ៣,១៦ពាន់លានដុល្លារអាមេរិក)។

ក្លិប Real Madrid ក៏បានលើកឡើងផងដែរថា ក្លិបនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរារាំងការឯកភាពលើកិច្ចព្រមព្រៀងដែលបានគ្រោងទុកដោយរំពឹងថានឹងស្នើសុំការឯកភាពពីក្លិបសមាជិក La Liga នាពេលខាងមុខ។

ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសកាលពីសប្តាហ៍៍មុនអំពីកិច្ចព្រមព្រៀងមួយដែលគេហៅវាថា ជាគម្រោងជំរុញ La Liga ដែលនឹងផ្តល់ឱ្យក្លិបទាំងអស់នូវកញ្ចប់ទឹកប្រាក់ដ៏ច្រើនមួយ ដើម្បីឱ្យក្លិបទាំងអស់អាចធ្វើទំនើបកម្ម និងកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ បូករួមទាំងការជួយសម្រួលដល់ការបើកប្រាក់ខែទៅដល់កីឡាករ ក្រោយពីលីគកំពូលអេស្ប៉ាញជួបវិបត្តិដោយសារបញ្ហាកូវីដ-១៩។ 

ជុំវិញបញ្ហានេះ ក្លិបយក្សទាំងពីររួមមាន Real Madrid និង Barcelona បានជំទាស់ដាច់ខាតចំពោះកិច្ចព្រមព្រៀងនេះ ព្រោះក្នុងកិច្ចព្រមព្រៀងនេះក៏បានផ្តល់ឱ្យ CVC នូវចំណែក ១០ ភាគរយនៅក្នុងសិទ្ធិផ្សាយផ្ទាល់លីគតាមកញ្ចក់ទូរទស្សន៍នាពេលអនាគត។

យ៉ាងណាក្តី លោក Javier Tebas បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះជាមួយនឹងការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដែលក្នុងនោះលោកបានរិះគន់ចំៗទៅលើប្រធានក្លិប Real Madrid លោក Florentino Perez ថាបានប្រើនូវវិធីសាស្រ្តគំរាមកំហែង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក