ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី ៣ឆ្នាំមុន

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី ៣ឆ្នាំមុន។

ស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ៈ៥០នាទីព្រឹក បានឃាត់ខ្លួនពិរុទ្ធជនចំនួន ១នាក់នៅក្នុងទឹកដីប្រទេសថៃហើយបញ្ជូនមកកម្ពុជាដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ពីបទ ឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

តាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីលើ ឈ្មោះ លី ថារិយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ៧០ ក្រុម៣០៣ ភូមិ២៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២:០០នាទី មានករណីឃាតកម្ម និងកាន់កាប់អាវុធឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ កាន់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក អាម៉េ បញ្ចូលគ្រាប់រួចជាស្រេច បានដើរចេញពីផ្ទះរបស់ជនសង្ស័យ ចូលទៅក្នុងផ្ទះជនរងគ្រោះឈ្មោះ សុខ ឆន។

ពេលនោះជនរងគ្រោះឈ្មោះ សុខ ឆន បានឃើញក៏រត់ទៅទាញយកបំពង់ទីបដែកក្នុងគោលបំណងការពារអ្នកផ្ទះ និងវាយទៅជនសង្ស័យតែមិនត្រូវ ដោយជនសង្ស័យចាប់បំពង់ទីបជាប់ ហើយជនសង្ស័យបានបាញ់ចំនួន ១គ្រាប់ចំដើមទ្រូងជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ដួលទៅលើដីដាច់ខ្យល់ស្លាប់តែម្តង។

បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក