វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្ត្រីថៃនឹងផ្តល់តំណែងក្នុងជួររាជរដ្ឋាភិបាលដល់លោក ថាក់ស៊ីន ក្រោយចេញពីពន្ធនាគារ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Bloomberg នៅទីក្រុងញូយ៉កក្នុងអំឡុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ថាលោកមើលឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើរតួនាទីសំខាន់នៅក្នុងជួររាជរដ្ឋាភិបាលបន្ទាប់ពីគាត់ត្រូវបានដោះលែងពីពន្ធនាគារ។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ថ្លែងនៅទីក្រុងញូយ៉កកាលពីថ្ងៃពុធដូច្នេះថា៖ «ខ្ញុំជឿថាគាត់មានតម្លៃក្នុងការបន្ថែមដល់រដ្ឋាភិបាល និងប្រជាជនថៃ»។

មេដឹកនាំថៃបាននិយាយអំពីលោក ថាក់ស៊ីន ដែលត្រូវបានគេចាត់ទុកថាជាឥស្សរជនមានឥទ្ធិពលក្នុងគណបក្សភឿ។ លោកបានបន្តថា៖ «ច្បាស់ណាស់ វាមកជាមួយហេតុផលល្អ ហើយប្រសិនបើគាត់មានសេរីភាព វាជារឿងមិនល្អសម្រាប់ខ្ញុំដែលមិនស្វែងរកយោបល់ពីគាត់ និងនាយករដ្ឋមន្ត្រីផ្សេងទៀតផងដែរ»។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីថៃ មិនទាន់បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន នឹងត្រូវបានទទួលតំណែងអ្វីក្នុងជួររាជរដ្ឋាភិបាលនៅឡើយទេ។

គូសបញ្ជាក់ថា លោក ថាក់ស៊ីន បានត្រឡប់មកទឹកដីប្រទេសថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបាននិរទេសទៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ ពោលការវិលត្រឡប់របស់លោក ថាក់ស៊ីន ស្របពេលដែលប្រទេសថៃទទួលបាននាយករដ្ឋមន្ត្រីថ្មី គឺលោក សេដ្ឋា ថាវីស៊ីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីដើមខែកញ្ញានេះ ត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយទោសឱ្យជាប់ពន្ធនាគារពី ៨ឆ្នាំមកត្រឹម ១ឆ្នាំវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក