ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីមានមហិច្ចតាលើកស្ទួយមោនភាពជាតិឱ្យខ្ពស់ដូចសម័យអង្គរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានមហិច្ចតាក្នុងការលើកស្ទួយមោទនភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយដែលរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

ក្នុងសន្ទរកថាអបអរ ទិវាសន្ដិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឮកពីការតស៊ូរាប់ទស្សវត្សរបស់កម្ពុជាដើម្បីបានឯករាជ្យ សន្ដិភាព និងរីកចម្រើនដូចបច្ចុប្បន្ន។

សម្ដេចថា៖ «អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីអនុវត្តយ៉ាងជោគជ័យនូវ នយោបាយឈ្នះ-ឈុ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្ដិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង»។

សម្ដេចថាកម្ពុជាបច្ចុប្បន្នមិនដូចពីអតីតកាលនោះទេ។ ពេលនេះកម្ពុជាជាប្រទេសដែលអាចរស់រានដោយខ្លួនឯងបាន និងមានមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅក្នុងរយៈពេល២៧ឆ្នាំខាងមុខ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី បានប្ដេជ្ញាថានឹងតម្កល់ «សន្តិភាព» និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្ដិភាព» របស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ជានិច្ច។ សម្ដេចបានជំរុញដល់ប្រជាជាតិខ្មែររួមគ្នាជាធ្លុងមួយដើម្បីកសាងប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចថា៖ «សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គរាម សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សាររកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទស្សវត្សកន្លងមក គឺជាមេរៀន និងបទពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយនាំឱ្យយើងយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសន្ដិភាព»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក