ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា ទទួលស្វាគមន៍យ៉ាងកក់ក្តៅការអញ្ជើញមកដល់របស់នាយករដ្ឋមន្ត្រីកម្ពុជា

អាមេរិក៖ ក្រោយធ្វើដំណើរអស់រយៈពេល ២០ម៉ោង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់ទឹកដីសហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាពនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ដោយទទួលបានការស្វាគមន៍ពីតំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។

នៅពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកទាំងទ្វេបានអញ្ជើញធ្វើដំណើរទៅកាន់សណ្ឋាគារដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីនោះចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពេលសម្ដេចនៅសហរដ្ឋអាមេរិកសម្ដេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀត រួមទាំងជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅទីនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក