ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឱ្យបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍

តាកែវ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន ផ្ដល់អនុសាសន៍ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឱ្យបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

អនុសាសន៍របស់លោក ឆាយ ប្ញទ្ធិសែន ដល់មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនេះធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តតាកែវ។

លោក ឆាយ ប្ញទ្ធិសែន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការឱ្យបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកក៏ណែនាំឱ្យសហការឱ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់រដ្ឋបាលខេត្ត និងពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស។

ជាមួយគ្នានេះ ក៏ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងឱ្យបានទូលំទូលាយដល់សាធារណៈជន។

គួរឱ្យដឹងដែរថា គម្រោងអភិវឌ្ឍន៍ជនបទតាមគំរូចលនាភូមិថ្មី បាននិងកំពុងអនុវត្តភូមិគំរូសាកល្បងចំនួន ៣០ភូមិ ក្នុងខេត្តចំនួន ៣ គឺខេត្តកំពង់ស្ពឺ ១០ភូមិ តាកែវ ១០ភូមិ និងខេត្តត្បូងឃ្មុំចំនួន ១០ភូមិ ។ ដោយឡែកនៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស មាន៥ភូមិគឺ៖ ភូមិជម្ពូព្រឹក ភូមិឫស្សីថ្មី ភូមិពន្សាំង ភូមិចម៉្បា និងភូមិរនាមពេជ្រ ដោយផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិតពីភាពខ្ជិលច្រអូស ផ្ដេកផ្ដួលលើជំនួយខាងក្រៅ និងភាពអាត្មានិយម មកជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រឹងមាំដោយខ្លួនឯង និងចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក