ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោផ្ញើការនឹករលឹកពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា តាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើការនឹករលឹកចំពោះពលរដ្ឋខ្មែរដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា តាមសម្តេចធិបតី ហ៊ុន សែន ដែលនឹងអញ្ជើញជួបសំណេះសំណាលជាពលរដ្ឋនៅទីនោះអំឡុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។

សម្តេចតេជោ បានសរសេរនៅក្នុងតេឡេក្រាមដូច្នេះថា៖ «ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបខ្ញុំកាលពីឆ្នាំកន្លងទៅ»

សម្តេចតេជោ បានរំលឹកគ្រាឆ្នាំ២០២២ កន្លងទៅ ពោលគឺថ្ងៃនេះ ឆ្នាំមុន គឺសម្តេចតេជោបានអញ្ជើញទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។

សម្តេចថ្លែងថា៖ «ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)។ ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ»

សម្តេចថ្លែងបន្តថា៖ «ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ឆ្នាំ ឬជាង ៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ»

គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីនោះ។

ក្នុងពេលសម្ដេចនៅសហរដ្ឋអាមេរិកសម្ដេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀត រួមទាំងជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅទៅនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក