ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រឿងញៀនជិត ៤តោន ត្រូវបានកងទ័ពជើងទឹកប្រេស៊ីលរឹបអូសពីលើកប៉ាល់ដឹកទំនិញមួយ

ប្រេស៊ីល៖ កងទ័ពជើងទឹកប្រេស៊ីលបាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ថាបានរឹបអូសគ្រឿងញៀនប្រភេទកូកាអ៊ីនចំនួន ៣,៦តោនពីកប៉ាល់មួយដែលដឹកទំនិញតាមឆ្នេរសមុទ្រនៃរដ្ឋ Pernambuco ភាគឦសាន នៃប្រទេសប្រេស៊ីល។

នេះគឺប្រតិបត្តិការរឹបអូសគ្រឿងញៀននៅក្រៅប្រទេសធំបំផុតដែលមិនធ្លាប់មានរបស់ប្រទេសប្រេស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា កងទ័ពជើងទឹកបានចាប់យកកប៉ាល់តូចមួយដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្ស និងទំនិញតាមឆ្នេរសមុទ្រ ជាមួយនឹងសមាជិកនាវិកប្រាំនាក់ដែលកំពុងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក។

កប៉ាល់នេះត្រូវបានអូសដោយនាវាល្បាតទៅកាន់កំពង់ផែ Recife។ ការរឹបអូសនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងទ័ពជើងទឹកដើម្បីប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនគ្រឿងញៀននៅលើឆ្នេរសមុទ្ររបស់ប្រទេស។

កងទ័ពជើងទឹកបាននិយាយថា ចាប់តាំងពីឆ្នាំ២០២០ កូកាអ៊ីនជាង ១៧តោន គ្រឿងញៀនប្រភេទ hashish ៤,៣តោន បារី ៦៩៥តោន ត្រី ១១៣,៣៤តោន កញ្ឆា ១៤តោន និងឈើ ៣,១៤៦ម៉ែត្រគុប។

នៅក្នុងខែឧសភាឆ្នាំនេះ ភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសប្រេស៊ីលក៏បានរឹបអូសកូកាអ៊ីនចំនួន ២៥១គីឡូក្រាមពីកប៉ាល់មួយនៅក្នុងកំពង់ផែ Santos ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថ្នាំញៀននេះត្រូវបានគេរកឃើញលាក់ទុកក្នុងបន្ទប់ក្រោមទឹកនៃកប៉ាល់មួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក