ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាត្រៀមរៀបចំសន្និសីទសកលលើកទី៣ ស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ លើកទី៣ ដែលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣។

ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងនេះធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។

លោក លី ធុជ បានបញ្ជាក់ក្នុងអង្គប្រជុំថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលនេះ អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានទទួលការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងក្រោមកិច្ចសហការជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន_អនុសញ្ញាអូតាវ៉ា (ISU-APMBC) ដែលមានគណៈប្រតិភូមកពីជាង ៤០ ប្រទេសចូលរួម។

លោកគូសបញ្ជាក់បន្ថែមថា ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និងក្នុងនាមប្រជាជនកម្ពុជា លោកមានមោទនភាពដែលប្រទេសកម្ពុជា បានក្លាយជាប្រទេសទី១នៅតំបន់អាស៊ី និងជាទី៣នៅលើពិភពលោក ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលនេះ ក្រោមក្របខណ្ឌអនុសញ្ញាអន្តអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីកាលពីឆ្នាំ២០០០។

ក្នុងឱកាសនោះ លោក លី ធុជ ក៏បានស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឲ្យកាន់តែជិតស្និទ្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឲ្យគ្រប់ជ្រុងជ្រោយ និងទទួលបដិសណ្ឋារកិច្ចឲ្យបានកក់ក្តៅចំពោះគណៈប្រតិភូដែលនឹងត្រូវអញ្ជើញចូលរួមក្នុងសន្និសីទសកលរយៈពេល ៣ថ្ងៃនេះ ដើម្បីជាកិត្តិយស និងឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក