ភ្នំពេញ៖ តម្លៃសាំងលក់រាយក្នុងមួយលីត្រស្ថិតក្នុងតម្លៃ ចំនួន ៤ ៧៥០រៀល ពោលឡើងថ្លៃ១៥០រៀលបើធៀបនឹងរយៈពេល១០ថ្ងៃមុន ចំណែកម៉ាស៊ូតក៏ឡើងថ្លៃផងដែរ គឺ៤.៨៥០រៀលក្នុងមួយលីត្រ ពោលឡើងថ្លៃ១០០រៀល។ សាំងម៉ាស៊ូតមានតម្លៃបែបនេះចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ៕