ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបមួយសន្លឹកជាមួយនឹងឯកសារជាច្រើនដែលត្រូវឱ្យសម្ដេចពិនិត្យមុននឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបន្ទាប់ពីឡើងយន្តថា៖ «ចាប់ផ្តើមនៃការធ្វើដំណើរតាមយន្តហោះរយៈពេលជាង ២០ម៉ោង ជាមួយនឹងឯកសារមួយគំនរ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក»។
គួរឱ្យដឹងផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីនោះ។ ក្នុងពេលសម្ដេចនៅសហរដ្ឋអាមេរិកសម្ដេចនឹងជួបសំណេះសំណាលជាមួយអគ្គលេខាធិការ UN អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីនៅប្រទេសមួយចំនួនបន្ថែមទៀត រួមទាំងជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅទៅនោះផងដែរ៕