ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលបង្កើត និងអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបាន រៀបចំឡើងជា៨ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់នេះក៏មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ខណៈជំងឺកូវីដ-១៩ និងបញ្ហាប្រឈមសកលផ្សេងៗទៀត បាននិងកំពុងដាក់សម្ពាធមកលើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពី«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»ដើម្បីការកែលម្អជីវភាពរបស់ប្រជាជន និងអាច រួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ដើម្បីសម្រេចបាននូវគោលបំណង និងធានាបាននូវប្រសិទ្ធភាពនិងភាពសមស្រប យុទ្ធសាស្រ្តជាតិនេះបានកំណត់អាទិភាពជាយុទ្ធសាស្ត្រចំនួន៥ រួមមាន (១) ការកំណត់ ការកែសម្រួល និង ការរៀបចំយន្តការបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ, (២) ការកាត់បន្ថយបន្ទុក លើការបំពេញអនុលោមភាព, (៣) ការីផ្ដល់ការគាំពារនិងការគាំទ្រដល់អ្នកដែលបានឈានចូល ក្នុងប្រព័ន្ធ, (៤) ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និង (៥) ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។

តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថានឹង ក្លាយជាប្រទីបមួយយ៉ាងសំខាន់ ដែលនឹងជួយបំភ្លឺនិងត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរពេញទៅដោយភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងនឹងក្លាយជាកាតាលីករ ដែលនឹងជួយជំរុញនិងលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់យ៉ាងពិតប្រាកដ ស្របតាមគោលការណ៍«មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់» ទាំងក្នុងន័យអភិវឌ្ឍនិងការចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក