ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធដារណែនាំឱ្យម្ចាស់ហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស ត្រូវចេញវិក្កយបត្រឱ្យអតិថិជន

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំឱ្យម្ចាស់អាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស ត្រូវចេញវិក្កយបត្រតាមទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ដោយអាចសរសេរដោយដៃ ឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធPOS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ។ នេះបើយោងសេចក្ដីណែនាំចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

តាមការណែនាំ គ្រប់ហាងទំនិញលក់រាយត្រូវរៀបចំប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ ដោយឡែកចំពោះសហគ្រាសប្រកបអាជីវកម្មស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស ត្រូវរៀបចំប័ណ្ណទទួលចំណូល (Receipt Voucher) សរុបប្រចាំថ្ងៃ ដោយបូកសរុប វិក្កយបត្រដែលបានចេញប្រចាំថ្ងៃ ទៅតាមទូឬម៉ាស៊ីនចាក់សាំងនៃស្ថានីយនីមួយៗដាច់ដោយឡែកពីគ្នា។

អគ្គនាយកដ្ឋានបានបញ្ជាក់ថា៖ «ទម្រង់ប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ ត្រូវមានការិយបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវ ចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) លេខសម្គាល់ទូឬម៉ាស៊ីនចាក់សាំង លេខកុងទ័រ (លេខចាប់ផ្តើម និងលេខចុងក្រោយប្រចាំថ្ងៃ) និង ចំនួនទឹកប្រាក់សរុប»

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាការធ្វើបែបនេះគឺដើម្បីពង្រឹងវិធានការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានសង្គតភាព ស័ក្កិសិទ្ធភាព និងត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានច្បាប់ស្ដីពីពន្ធដាររបស់ប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក