សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អាជ្ញាធរថៃ ប្រើវិធានការក្តៅតបតលើហ្វូងបាតុករក្នុងទីក្រុងបាងកក

ថៃ៖ ក្រុមអាជ្ញាធរបង្ក្រាបកុបកម្មរបស់ប្រទេសថៃ បានប្រើប្រាស់វិធានការក្តៅទៅលើហ្វូងបាតុករវិញនៅថ្ងៃអង្គារ ទី១០ ខែសីហាម្សិលមិញនេះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកបំបែកការប្រមូលផ្តុំ ក៏ដូចជាការប្រើប្រាស់គ្រាប់កាំភ្លើងជ័របាញ់តបទៅហ្វូងមនុស្ស ថែមទាំងមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបន្ថែមទៀត ទៅលើក្រុមមនុស្សរាប់រយនាក់ដែលបានប្រមូលផ្តុំគ្នាតវ៉ានៅទីប្រជុំជនក្រុងបាងកក ក្នុងគោលបំណងទាមទារឱ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យ ក៏ដូចប្រឆាំងនឹងរដ្ឋាភិបាលថៃជុំវិញភាពអន់ខ្សោយចំពោះការទប់ស្កាត់ និងគ្រប់គ្រងលើស្ថានភាពកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេស។

ការប្រើប្រាស់កម្លាំងពីអាជ្ញាធរនេះ ស្របពេលដែលប្រទេសថៃកំពុងដាក់បំរាមការជួបជុំ និងប្រមូលផ្តុំមនុស្ស ដែលនេះជាផ្នែកមួយនៃវិធានការរដ្ឋបាលរបស់រដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ គួរឱ្យដឹងថា បច្ចុប្បន្ននេះ ថៃកំពុងមានតួលេខអ្នកឆ្លងខ្ពស់ខ្លាំង ប្រមាណជិត ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ។

រដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់ អូចា កំពុងស្ថិតក្នុងសម្ពាធ និងតានតឹងខ្លាំងចំពោះបញ្ហាប្រឈមនានាដូចជា ភាពយឺតយ៉ាវជុំវិញយន្តការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការរឹតត្បិត និងផ្អាកអាជីវកម្មជាច្រើនផ្នែក ដែលជះឥទ្ធិពលខ្លាំងចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ថៃ។ 

ក្រុមបាតុករដែលមានទាំងការប្រមូលផ្តុំដោយថ្មើរជើង ដោយមានទាំងមធ្យោបាយរថយន្ត និងម៉ូតូផងដែរនោះ បានប្រមូលផ្តុំគ្នាណែនតាន់តាប់លើដងផ្លូវសំខាន់ៗក្នុងក្រុងបាងកក ហើយមានការប៉ះទង្គិចគ្នាមួយប្រាវជាមួយសមត្ថកិច្ចនៅព្រលប់ថ្ងៃទី១០ ខែសីហាម្សិលមិញនេះ។ 

បាតុករបានបំផ្លិចបំផ្លាញស្លាកសញ្ញារបស់ក្រុមហ៊ុនសាងសង់ Sino-Thai ដែលគេជឿជាក់ថាមានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុទីន ច័ន្ទវីរៈគុល ព្រមទាំងសំដៅឆ្ពោះទៅកាន់ស្លាកសញ្ញាក្រុមហ៊ុន King Power ដែលជាហាងទំនិញរួចផុតធំបំផុតរបស់ថៃ ដែលគេជឿថាជាក្រុមហ៊ុនទំនុកបម្រុងធំបំផុតពីក្រោយជំហររបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក