ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានព្រមានពីការលួចយកព័ត៌មាន និងគណនីអ្នកប្រើប្រាស់តាមរយៈតំណរ Link បោកបញ្ឆោតដើម្បីឱ្យអ្នកបំពេញព័ត៌មាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថាការបំពេញព័ត៌មានតាមរយៈតំណរ Link ដែលបោកបញ្ឆោតទាំងអស់នេះអាចឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។
នាយកដ្ឋានបានបន្ថែមថា៖ «អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ»៕