ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គស្នងការរងនគរបាលជាតិកំពុងស្រាវជ្រាវជាបន្ទាន់រកស្ត្រីមួយក្រុមដែលវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតក្នុងបន្ទប់

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់រកស្ត្រីមួយក្រុមដែលវាយទាត់ធាក់ទៅលើស្រ្តីម្នាក់ទៀតក្នុងងបន្ទប់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹងថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថាមានករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាម លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

ជាមួយនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏អំពាវនាវប្រជាពលរដ្ឋជួយសហការជាមួុយសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។

គួរឱ្យដឹងដែរថា វីដេអូដែលស្រ្តីមួយក្រុមបានព្រួតវាយ ទាត់ធាក់ ស្ត្រីម្នាក់ដេកដួលក្នុងបន្ទប់ត្រូវបានចែកចាយលើបណ្តាញសង្គម ដោយមានភ្ជាប់សារថា៖«ករណី ព្រួតវាយទៅលើនារីម្នាក់ ហើយត្រូវបានជនសង្ស័យ គំរាមកុំអោយប្រាប់ម្ដាយ ឪពុក។ ករណីខាងលើនេះកើតឡើង នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2023 វេលាម៉ោង4 យប់ ដែលស្ថិតនៅ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក