ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីសាធារណការទូងស្គរអបអរការចុះបញ្ជីរមណីយដ្ឋានកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការលោក ប៉េង ពោធិ៍នា បានដឹកនាំមន្ត្រីចំណុះក្រសួងទូងស្គរជ័យអបអរសាទរ ការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានប្រារព្ធពិធីនៅទីស្តីការក្រសួង និងតាមបណ្តាអង្គភាពក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

នៅមុខទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំបុគ្គលិកមន្រ្តីរាជការក្រោមឱវាទ ប្រមាណ ៤០០នាក់ ប្រារព្ធពិធីទូងស្គរជ័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

ដោយឡែក មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត និងកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ក៏បានប្រារព្ធពិធីទូងស្គរជ័យ នៅតាមបណ្តាអង្គភាពរៀងៗខ្លួនផងដែរ។

លោកថា សមិទ្ធផលជាមោទនភាពជាតិដ៏ធំធេងនេះ គឺកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់ ដ៏មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក