ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីដាស់ស្មារតីស្រលាញ់សន្ដិភាពតាមរយៈជោគជ័យនៃការដាក់បញ្ចូលរមណីយដ្ឋានកោះកេរជាសម្បត្តិពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការដាក់បញ្ចូលរមណីយដ្ឋានកោះកេរជាសម្បត្តិពិភពលោកជាការដាស់តឿនបន្ថែមទៀតឱ្យពលរដ្ឋខ្មែរខិតខំការពារសន្ដិភាពដែលកំពុងមានក្នុងពេលបច្ចុប្បន្នឱ្យបានគង់វង្ស។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងពិធីអបអរសាទរការដាក់បញ្ជូលរមណីដ្ឋានប្រាសាទកោះកេរជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទីពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ថាការសម្រេចបាននូវជោគជ័យនេះជាបង្ហាញនូវបញ្ញារបស់ដូនតាខ្មែរដែលបានបន្សល់ទុកវប្បធម៌ អរិយធម៌ និងសិល្បះដ៏សំបូរបែប ជាការធ្វើឱ្យកូនចៅចងចាំជាគម្រូវីរៈភាពនេះ និងចូលរួមគ្នាគ្រប់គ្នាក្នុងការថែរក្សាសន្ដិភាព ទប់ស្កាតរាល់សកម្មភាពដែលបង្ករភាពវឹកវរ ដើម្បីភាពរុងរឿងនៃប្រទេសជាតិយើងទាំងបច្ចុប្បន្ននិងអនាគត។

គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។ នេះជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក