
អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ នឹងទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញចាប់ពីថ្ងៃទី៨-១៥ ក្នុងខែកញ្ញា នេះហើយ
ភ្នំពេញ: នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ អាស្ត្រាហ្សែនីកា ជូនដល់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ នៅមន្ទីរពេទ្យកុមារជាតិ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះហើយ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា «ចំពោះអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញដែលបានចាក់វ៉ាក់សាំងស៉ីណូហ្វាម ឬស៉ីណូវ៉ាក់ ដូសទី១ និងដូសទី២ រួចរាល់សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីដល់ម៉ោង ១១:០០នាទី និងពេលរសៀល ចាប់ផ្តើមពី១៤:០០ ដល់ម៉ោង១៧:០០នាទី»៕