ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ថោ ជេដ្ឋា ស្នើបារាំងជួយកៀរគរដៃគូអភិវឌ្ឍន៍ឱ្យចូលរួមចំណែកស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀតឱ្យចូលរួមចំណែកក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។

លោក ថោ ជេដ្ឋា ស្នើដូចនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា Jacques PELLET និង លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នានៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧឯកអគ្គរដ្ឋទូត និង នាយិកា AFD និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យធនធានទឹក និងឧតុនិយម។

លោក ថោ ជេដ្ឋា បានថ្លែងប្រាប់ភាគីបារាំងថា លោកកំពុងពិចារណាអំពីលទ្ធភាពក្នុងការរៀបចំវេទិកាប្រចាំឆ្នាំរវាងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈឯកអគ្គរដ្ឋទូត ក៏ដូចជាលោកស្រីនាយិកា លោក ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណចំពោះសាធារណរដ្ឋបារាំង ជាពិសេស AFD ដែលក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ តែងតែផ្តល់នូវការឧបត្ថម្ភ និងគាំទ្រដល់ប្រទេសកម្ពុជា ពលរដ្ឋកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុលើគ្រប់វិស័យ ជាពិសេសការស្តារនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើគម្រោងដែលបាននិងកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការ សក្តានុពលរវាងភាគីបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ភាគីបារាំង ជាពិសេស AFD នៅតែជាដៃគូដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងដែរថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយមទទួលសមិទ្ធផលគម្រោងចំនួនពីរ ដែលគាំទ្រដោយហិរញ្ញប្បទានរបស់ AFD ក្នុងនោះមានគម្រោងមួយបានបញ្ចប់ និងគម្រោងមួយទៀតកំពុងអនុវត្តគឺ៖ ទី១.គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥ឆ្នាំ(២០១៥-២០១៩)ដែលបានបញ្ចប់ ស្ថិតនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ទី២.គម្រោង WAT4CAM ដំណាក់កាលទី១(កំពុងអនុវត្ត) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក