វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ហ្វេសបុកផេករបស់ទូរទស្សន៍ជាតិកម្ពុជាត្រូវបានយកមកគ្រប់គ្រងវិញដោយជោគជ័យ

ភ្នំពេញ៖ ហ្វេសបុកផេករបស់ទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានជនអនាមិកHack យកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឥឡូវនេះបានយកមកគ្រប់គ្រងវិញដោយជោគជ័យហើយ ក្រោយពីមានការខិតខំប្រឹងប្រែងពីក្រុមសមត្ថកិច្ចជំនាញបច្ចេកវិទ្យាឌីជីថល។

ហ្វេសបុកផេករបស់ទូរទស្សន៍ជាតិកម្ពុជា បានប្តូរមកProfile ឡូហ្គូ «អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា»។ កាល Hacker បានគ្រប់គ្រងហ្វេសប៊ុកផេករបស់ ទ.ទ.ក. ក៏បានប្តូររូប Profile ទៅជា«Saigon News។

ទន្ទឹមគ្នានេះ Hacker ក៏បាន Hack យកហ្វេសប៊ុកផេករបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មួយទៀតផងដែរ ប៉ុន្តែត្រូវបានក្រុមអ្នកជំនាញយកមកគ្រប់គ្រងវិញផងដែរ ក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីHack។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានអរគុណក្រុមការងារបច្ចេកវិទ្យាទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះគ្រប់គ្រងនិងប្រើប្រាស់ជាប្រយោជន៍ផ្សព្វផ្សាយព័ត៌មានសម្រាប់សាធារណជនទូទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក