ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាធ្វើការជាមួយគ្រប់ដៃគូ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ុច បូររិទ្ធ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ«គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៖ សកម្មភាព និង វឌ្ឍនភាព» នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនិងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក។ កម្ពុជាមានមោទនភាពដែលបានចូលរួម និងពេញចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។

លោកថ្លែងថា៖«គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជនជាស្នូល ធានាថាមិនទុកបុគ្គលណាម្នាក់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍន៍សកល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេ គាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ»។

ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោងអភិវឌ្ឍន៍នានារបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពោលគឺចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពរួម និងវិធានការដែលបានដាក់ចេញ សំដៅដោះស្រាយបញ្ហាប្រឈម និងពន្លឿនវឌ្ឍនភាព ដោយមិនទុកប្រទេស ឬបុគ្គលណាមួយចោលឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលនឹងបន្តជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ៗគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក