អធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន រត់គេចពីសមត្ថកិច្ចធ្លាក់ពីលើអគារស្លាប់ភ្លាមៗ
ភ្នំពេញ៖ លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានរត់គេចពីសមត្ថកិច្ចដែលចុះទៅបង្រ្កាបកាលពីព្រឹកព្រលឹមថ្ងៃពុធនេះ ហើយក៏ធ្លាក់ពីលើអគារជាន់ទី៣៧នៃអគារស្តាយឡាញដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក អ៊ិន សុង បានបញ្ជាក់ប្រាប់EAC news ថា ពិតជាមានករណីលោកអធិការរងខណ្ឌព្រែកព្នៅម្នាក់ជាប់សង្ស័យពីបទល្មើសគ្រឿងញៀន រត់គេចមន្ត្រីប៉ូលិស ហើយបានធ្លាក់ពីលើអគារស្លាប់ពិតមែន។
ដោយសារលោក អ៊ិន សុង ជាប់ប្រជុំ លោកមិនបានបញ្ជាក់លម្អិតបន្ថែមពីហេតុការណ៍នេះឡើយ។ តាមការផ្សាយផ្ទាល់ពីបណ្តោញសារព័ត៌មានមួយចំនួន កាលពីព្រឹកម៉ោង៦នេះ មានករណីបុរសម្នាក់បានធ្លាក់ពីលើអគារខ្ពស់បណ្តាលឱ្យបែកសាច់ជាច្រើនកំណាត់ស្លាប់ភ្លាមៗយ៉ាងរន្ធត់៕