ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាកំពុងរៀបចំឯកសារដើម្បីដាក់បញ្ចូល «ក្រមា» និង «សារមន្ទីរទួលស្លែង» ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិកា បានប្រាប់ឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារដើម្បីដាក់បញ្ចូល «ក្រមា» និង «សារមន្ទីរទួលស្លែង (មន្ទីរស-២១)» ចូលជាបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក គង់ ពុទ្ធិកា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការត្រឡប់មកមាតុភូមិវិញក្រោយពីជោគជ័យការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌ពិភពលោកថា ក្រៅពីប្រាសាទកោះកេរ ក្រសួងវប្បធម៌នឹងបន្តសិក្សាលើប្រាង្គប្រាសាទផ្សេងៗទៀតដើម្បីស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក គង់ ពុទ្ធិកា បញ្ជាក់បន្ថែមថា ទន្ទឹមនេះ ក្រសួងវប្បធម៌ ក៏កំពុងតែរៀបចំឯកសារ ក្នុងការស្នើសុំដាក់បញ្ចូល «ក្រមា» ជាបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ និងស្នើសុំដាក់បញ្ចូល «គុកទួលស្លែង» ក្នុងបញ្ចីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូដើម្បីបញ្ចៀសនូវសោកនាដកម្មដ៏អាក្រក់នេះកើតឡើងម្តងទៀត។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានថ្លែងថា៖ «លោកជំទាវរដ្ឋមន្ត្រីកំពុងតែរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជី «ក្រមា» ក្នុងបេតិកភណ្ឌពិភពលោកអរូបិយ នេះជាការរំពឹងទុករបស់យើង ហើយយើងនឹងខិតខំប្រឹងប្រែងទៅមុខទៀត ក្រៅពីនោះលោកជំទាវរដ្ឋមន្ត្រីក៏កំពុងប្រឹងប្រែងស្នើសុំចុះបញ្ជីគុកទួលស្លែងរបស់យើងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃការចងចាំដើម្បីឱ្យពិភពលោកចងចាំថាអ្វីដែលកើតឡើងនៅកម្ពុជានេះគឺជាមេរៀនមួយដែលមិនត្រូវកើតឡើងនៅកន្លែងផ្សេងទៀតនៅលើពិភពលោក»។

គូសរំលឹកថា កាលពីឆ្នាំ២០១៨ កន្លងមក កម្ពុជាបានបង្កើតយុទ្ធនាការត្បាញ «ក្រមា» វែងជាងគេប្រវែងជិត ១២០០ម៉ែត្រ ដោយបានបំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ពីគណៈកម្មការឯកទគ្គកម្មពិភពលោក Guiness World Records។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស-២១) ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងរបបសម័យខ្មែរក្រហម ដោយខ្មែរក្រហមបានចាប់ខ្លួនអ្នកទោសប្រមាណជាង ១៥.០០០ ទៅ ២០.០០០នាក់ ពីទូទាំងប្រទេសមកឃុំឃាំងនៅមន្ទីរស-២១។

មន្ទីរស-២១ ជាអតីតសាលាពីរដែលសង់នៅឆ្នាំ១៩៦២ គឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃ ដែលមានឈ្មោះដើមហៅថា វិទ្យាល័យព្រះពញាយ៉ាត។ ថ្នាក់រៀនត្រូវប្រែក្លាយជាបន្ទប់ឃុំឃាំង និងបន្ទប់ធ្វើទារុណកម្ម។ បរិវេណជុំវិញមន្ទីរឃុំឃាំង មានហ៊ុំព័ទ្ធដោយលួសបន្លាអគ្គិសនី ហើយនៅតាមសំយ៉ាបអគារជាន់លើមួយចំនួនមានបំពាក់បន្លាលួស ដើម្បីការពារអ្នកទោសលោតសម្លាប់ខ្លួនពីលើអគារ។

មន្ទីរឃុំឃាំងនេះដែលមានទីតាំងស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា និងឈ្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពលរដ្ឋខ្មែរនាសម័យនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក