ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងស្ថាប័ននានារៀបចំពិធីវាយគងទូងស្គរអបអរសាទរការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិពិភពលោក

ភ្នំពេញ៖ ក្រសួងស្ថាប័នានាក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានចូលរួមយ៉ាងគគ្រឹកគគ្រេងក្នុងការការវាយគង ទូងស្គរ បំពងសំឡេងដើម្បីអបអរសាទរការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរៀបចំនេះធ្វើឡើងនៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីក្រសួងនានាបានអញ្ជើញទៅដល់ក្រសួងរបស់ខ្លួនទាំងព្រឹកព្រលឹមដើម្បីអបអរនូវពិធីមួយនេះ ជាមួយមន្ត្រីរាជការចំណុះក្រសួងរបស់ខ្លួនរៀងៗខ្លួន។

នៅព្រឹកនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ក៏បានចូលរួមវាយគងអបអរសាទរនេះផងដែរ ដោយមានការអបអរសាទរនឹងច្រៀងបទពងសាវតារខ្មែរជាការរម្លឹកដល់វប្បធម៌ និងស្នាដៃដូនតាខ្មែរដែលបានកសាងឡើងសម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយផងដែរ។

គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។ នេះជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។

នៅល្ងាចនេះផងដែរក៏មានការរៀបចំពិធីអបអរសាទរធំមួយនៅរាជធានីភ្នំពេញដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំដោយផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក