ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឱ្យ International SOS បន្តជួយគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា ទទួលជួបពិភាក្សាជាមួយប្រធាននាយកប្រតិបត្តិរបស់ International SOS ប្រចាំប្រទេសសិង្ហបុរី លោក Sune Svenningsen កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីបានស្នើឱ្យ International SOS បន្តគាំទ្រដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា បានស្នើទៅ លោក Sune Svenningsen ឱ្យសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងបញ្ជូនភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាល ព្រមទាំងពិចារណាលើកិច្ចសហប្រតិបត្តិការដើមី្បឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខាមាលភាពរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានស្នើឱ្យ International SOS សហការជិតស្និទ្ធរបស់បុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលសំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា សកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់រដ្ឋសភា។

ជាកិច្ចឆ្លើយតប លោក Sune Svenningsen បានសន្យាថា នឹងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការវិស័យវិនិយោគគិនលើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចសិង្ហបុរី សហការ និងបង្កើនទំនាក់ទំនងការងារជាមួយព្រះរាជាណាចក្រកម្ពុជា។

លោក Sune Svenningsen បានប្រាប់ទៅលោករដ្ឋមន្ត្រីថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធន៍ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក