ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនិញចម្រុះ និងប្រហិតចម្រុះប្រមាណ ១៣០គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ដកហូតពីទីផ្សារ

ភ្នំពេញ៖ មន្ត្រី ក.ប.ប. ដកហូតពីទីផ្សារទំនិញចម្រុះ និងប្រហិតចម្រុះអនុលោមតាមបទដ្ឋានបច្ចេកទេសប្រមាណ ១៣០គីឡូក្រាម។

ក្នុងគោលបំណងបន្តគាំពារសុខុមាលភាព និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋ មន្ត្រីអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តតាកែវ កែប កំពង់ធំ សៀមរាប រតនគិរី បាត់ដំបង បន្តអនុវត្តភារកិច្ចរបស់ខ្លួនអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដោយបានចុះអង្កេត និងត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដាក់លក់នៅលើទីផ្សារ។

មន្ត្រីជំនាញ នាថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៣ បានត្រួតពិនិត្យការដាក់លក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ(ម្សៅទឹកដោះគោ) ឃើញថាអនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ។

ជាមួយគ្នានេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះ រួមមាន ប៊ីចេង នំកូនក្មេង ចាហួយ សាប៊ូដុសខ្លួន ទឹកជ្រលក់ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងជាពិសេសប្រហិតចម្រុះពុំអនុលោមតាមបទដ្ឋានបច្ចេកទេសក្នុងការវេចខ្ចប់ សរុបចំនួន ១២៧.៨៣គីឡូក្រាម។

ទំនិញពុំមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីជំនាញក.ប.ប. ដកហូត ដើម្បីបន្តនីតិវិធីនាពេលសមស្រប និង បានចែកនិងបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ(Poster) អំពីរបៀបទុកដាក់ទំនិញ និងរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ មុននឹងទិញមកឬដាក់លក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក