អាជ្ញាធរអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដោយបានអនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់បានចំនួន ១,៣២០ទីតាំង អនុវត្តវិធានការច្បាប់បាន ៩៤១ករណី ឃាត់ខ្លួនមនុស្ស (អប់រំនិងពិន័យ) ១,៦៨២នាក់ បញ្ជូនទៅតុលាការ ០នាក់ ឃាត់យានយន្តបានចំនួន ៨១១គ្រឿង ព្រមទាំងពិន័យជាប្រាក់បានចំនួន ៤៦,១០០,០០០រៀល។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕