ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

តើរមណីយដ្ឋានកោះកេរមានលក្ខណៈពិសេសអ្វីខ្លះទើបត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក?

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិកា បានលើកឡើងថារមណីដ្ឋានកោះកេរមានលក្ខណៈពិសេសចំនួនពីរដែលធ្វើឱ្យគណៈកម្មការបេតិកភណ្ឌពិភពលោកសម្រេចដាក់តំបន់ជាសម្បត្តិរបស់ពិភពលោក។ លក្ខណៈពិសេសនោះមាន សិល្បៈដែលមានភាពលេចធ្លោ និងជាគំរូដើមនៃការរៀបចំទីក្រុងបូរាណ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីត្រលប់ពីរាជធានីរីយ៉ាត នៃប្រទេសអារ៉ាប៊ីតសាអូឌីត នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះលោក គង់ ពុទ្ធិកា បានលើកឡើងថាស្នាដៃសិល្បៈដែលបានធ្វើឡើងក្នុងរមណីដ្ឋានកោះកេរគឺជាភាពប្រសព្ធគ្នានៃសិល្បះឥណ្ឌា និងខ្មែរ ដោយដូនតាខ្មែរបានច្នៃពីសិល្បះឥណ្ឌាឱ្យមកជាសិល្បះរបស់ខ្មែរ និងបានជះឥទ្ធិពលដល់សិល្បះដែលកើតក្រោយៗទៀត។

លោកថា៖ «អ្វីដែលយើងសង្កេតឃើញគឺរូបចម្លាក់ដែលនៅក្នុងរមណីដ្ឋានប្រាសាទកោះកេរគឺជារូបចម្លាក់ដែលមានលក្ខណៈពិសេសល្អឯកខុសគេមានលក្ខណៈធំៗ ដែលសាងសង់ដោយប្រើថ្មតែមួយដុំទេ។ ហើយមានលក្ខណៈជាកាយវិការរស់រវើកដូចជារូបចម្លាក់ដែលមានវិញ្ញាណអ៊ីចឹង»

លោកបន្ថែមថា លក្ខណៈវិច្ឆ័យទី២គឺ តំបន់រមណីដ្ឋានកោះកេរគឺជា «គំរូដើមនៃការរៀបចំទីក្រុងបូរាណ» គម្ពីរឥណ្ឌាបូរាណ ដែលបានសាងសង់មកលើដីជាក់ស្ដែងចេញពីក្បួនគម្ពីរច្បាស់លាស់។

គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។ នេះជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។

លោក គង់ ពុទ្ធិកា បន្តទៀតថាការងារទៅមុខទៀតគឺនឹងត្រូវរៀបចំតំបន់នេះឱ្យកាន់តែល្អប្រសើរជាមួយនឹងការស្នើឱ្យមានការចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីតំបន់នេះទៅកាន់ពិភពលោក។

បើតាមលោក គង់ ពុទ្ធិកា តំបន់រមណីដ្ឋានកោះកេរមានទីតាំងប្រាសាទចំនួន៧៦កន្លែង ក្នុងនោះមានប្រាសាទប្រាង្គ (ពីរ៉ាមីត) ជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក