ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គកុងស៊ុលស្វីសសុំកិច្ចសហការ ជួយរក្សាសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវ និងវិនិយោគិនស្វីសនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូស្វីស ដែលដឹកនាំដោយ លោក Jacques Edouard Baudevin បានលើកឡើងនូវសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬក៏មកស្នាក់នៅធ្វើការនៅកម្ពុជា។

សំណូមពរលើកឡើងពីគណៈប្រតុភូស្វីសនេះក្នុងឱកាសប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ លោក លឹម ផាន់ភារៈ ជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលស្វីស ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ដឹកនាំដោយ លោក Jacques Edouard Baudevin អគ្គកុងស៊ុល និងជាប្រធានកុងស៊ុលស្វីសប្រចាំតំបន់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោក លឹម ផាន់ភារៈ បានគូសបញ្ចាក់ជូនគណៈប្រតិភូថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងសម្រួលសម្រួលដោះស្រាយនូវរាល់បញ្ហាសំណើ-សំណូមពររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនគ្រប់ជាតិសាសន៍ ពិសេសជនជាតិស្វីស។

ជាការឆ្លើយតប លោក លឹម ផាន់ភារៈ បានឯកភាពចំពោះការលើកឡើងរបស់គណៈប្រតិភូស្វីស ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា ជាមួយអគ្គកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរបន្ថែមទៀត។

លោកបានបន្ថែមទៀតថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ទទួលចាំសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។

ជាមួយគ្នានេះ គណៈប្រតិភូស្វីស បានថ្លែងអំណរគុណ និងកោតសសើរចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធចំពោះភ្ញៀវទេសចរ និងវិនិយោគិនស្វីស នៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក