ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរា គ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាល ទៅរស់នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ភ្នំពេញ៖ សត្វឆ្មាដាវញីមួយក្បាល ដែលត្រូវបានក្រុមអភិរក្សសត្វព្រៃដឹកមកពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា នឹងដោះលែងវាទៅរស់នៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរវិញនៅថ្ងៃខាងមុខនេះ។

ក្រៅពីសត្វឆ្មាដាវ កន្លងមកក្រុមមន្ត្រីអភិរក្សសត្វព្រៃ ក៏បានដោះលែងសត្វព្រៃជាច្រើនប្រភេទទៀតឱ្យទៅរស់នៅតាមបែបធម្មជាតិក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ ក្នុងនោះមានសត្វទោចមកុដចំនួន១៥ក្បាល សត្វឈ្លូសចំនួន៦ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៧ក្បាល សត្វភេខ្លួនរលោងចំនួន៨ក្បាលសត្វឆ្មាដាវចំនួន២ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល ព្វាំងចំនួន៧ក្បាល សត្វក្ងោកចំនួន៩ក្បាល សត្វអន្សងចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។

ក្នុងចំណោមសត្វព្រៃដែលត្រូវបានដោះលែងទៅក្នុងព្រៃធម្មជាតិ គឺមានសត្វទោចមកុដកើតកូនបានចំនួន៧ក្បាល និងសត្វភេខ្លួនរលោងក៏បានកើតកូនបាន៥ក្បាលផងដែរ។

សត្វព្រៃទាំងប៉ុន្មានប្រភេទខាងលើនេះ បច្ចុប្បន្ននៅមានវត្តមានរស់នៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះឱ្យបានទាំងអស់គ្នា ដើម្បីឱ្យសត្វព្រៃទំាងនោះបន្តមានវត្តមាននៅក្នុងព្រៃ និងបង្កើនចំនួនសត្វព្រៃបន្ថែមទៀត។

ឆ្មាដាវ មានឈ្មោះអង់គ្លេស Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus begalensis។ ឆ្មាដាវមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។

សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។

សត្វឆ្មាដាវនេះ វាពូកែហែលទឹក ហើយក្នុងមួយឆ្នាំ វាអាចពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។ ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងមានចុះបញ្ជីក្រហមIUCN ថាជាប្រភេទរងគ្រោះតិចតួច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក